Videos Show
រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល
រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលនៅខេត្តកំពង់ឆ្នាំង។ ក្នុងតំបន់នេះ មានអាកាសធាតុត្រជាក់ អមដោយសំឡេងទឹកធ្លាក់ និងដើមឈើគួរជាទីមនោរម្យ។ បន្ថែមពីនេះ អ្នកទេសចរអាចភ្លក់រសជាតិម្ហូបអាហាររបស់ប្រជាពលរដ្ឋក្នុងតំបន់ ។ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងគាំទ្រនានា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតាមសហគមន៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ក៏ដូចជាតំបន់ទេសចរណ៍នៅទូទាំងប្រទេស។ បងប្អូនប្រជាពលរដ្ឋទាំងអស់ អាចដើរលេងកម្សាន្ដតាមតំបន់ទេសចរណ៍នានាក្នុងស្រុករបស់យើង ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុករបស់យើង។