Videos Show

TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល

"ស្តាប់តារាកំប្លែងជើងចាស់នាយ កុយ ចាបចៀន និងនាយ ក្រឹម និយាយរឿង TVET ទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ ចង់បានជំនាញពិត ការងារល្អ និងប្រាក់ចំណូលជាក់លាក់ ចូលរួមជាមួយនឹង TVET ។ រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដោយបានដាក់ជាគោលនយោបាយអាទិភាព។ (TVET) នឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យមានសមត្ថភាពជំនាញពិតប្រាកដ ក្លាយជាធនធានមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារឧស្សាហកម្ម ចូលរួមចំណែកក្នុងការកែប្រែជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕"

សមាគមសិល្បករខ្មែរ

Related videos