Videos Show

ពិធីពិសាអាហារសាមគ្គី ជាមួយសិល្បកររៀមច្បង

កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ សមាគមសិល្បករខ្មែរ បានបន្តរៀបចំកម្មវិធីប្រគល់ថវិកា និងទឹកដោះគោឆៅ ជូនដល់វីរសិល្បករ សិល្បកររៀមច្បង ដែលពួកគាត់មិនបានមកចូលរួមកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦កន្លងមក។ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយវីរសិល្បករ និងសិល្បកររៀមច្បងប្រមាណជាង១០០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្ហាញការគោរព ដឹងគុណ និងរំឭកដល់គុណបំណាច់របស់សិល្បករជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្ត និងទេពកោសល្យ ដើម្បីថែរក្សា និងបន្តមរតកសិល្បៈ វប្បធម៌ខ្មែរ៕

សមាគមសិល្បករខ្មែរ

Related videos