Videos Show

អបអរសាទរសមិទ្ធផលសំណង់ស្ថាបត្យកម្មនៃវិមានសាមគ្គីភាពនៃព្រឹទ្ធសភា

«វិមានសាមគ្គីភាព» ត្រូវបានផ្តួចផ្តើមកសាងឡើងកាលពីឆ្នាំ២០២៤ និងប្រសិទ្ធនាមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំសាងសង់ដោយ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភានាពេលនោះ។ នាមនៃ វិមាននេះត្រូវបានផ្តល់ជូនដើម្បីជាមហាកិត្តិយសក្នុងស្មារតីលើកកម្ពស់តួនាទីរបស់ព្រឹទ្ធសភា ដែលជាស្ថាប័នតំណាងឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាការរួមកម្លាំងពីសប្បុរសជននានាដែលជាភស្តុតាងនៃស្មារតី សាមគ្គីភាពជាតិដ៏រឹងមាំ។ «វិមានសាមគ្គីភាព» គួបផ្សំនឹង «វិមានមិត្តភាព» និង «វិមានសន្តិភាព» បានបង្កើតជា «ត្រៃឋាន» នៃអំណាចរដ្ឋគឺជា មុំចង្ក្រានដ៏រឹងមាំសម្រាប់ធានានូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ វិមាននេះមានបណ្តោយ ៧៩ម៉ែត្រ ទទឹង ៤៧ម៉ែត្រ និងកម្ពស់ ៤ជាន់ ប្រើប្រាស់ថវិកាដែលបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជននានា ដោយពុំប្រើប្រាស់ថវិកាជាតិ។ សមិទ្ធផលថ្មីនេះបានរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសមត្ថភាពរបស់ព្រឹទ្ធសភា ក្នុងការបំពេញតួនាទី និងភារកិច្ច ព្រមទាំងការរៀបចំកិច្ចប្រជុំ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាតិ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព៕

សមាគមសិល្បករខ្មែរ

Related videos